ខ្ញុំ​ឡើង​ភ្នំ​​ឱរ៉ាល់​បាន​សម្រេច

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2020 បញ្ចេញមតិ Go to comments

IMG_20200716_074408-02

កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា​ ឆ្នាំ ២០២០ ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​ក្រុម​អ្នក​ដំណើរ​ប្រមាណ​ជាង​ ៣០នាក់​ដោយ​ចាក​ចេញ​ពី​ក្រុង​សៀមរាប​នា​ម៉ោង​ប្រហែល ៧ព្រឹក​ព្រលឹ​ម​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ខេត្ត​កំពង់​ស្ពឺដើម្បី​ត្រៀម​ឡើង​លើ​ភ្នំឱរ៉ាល់​ដែល​ជា​ភ្នំ​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួក​យើង​បាន​ទៅ​ដល់​សហគមហ៍​ភ្នំឱរ៉ាល់ម៉ោង​ប្រហែល​ ៤រសៀល ហើយ​បាន​រៀប​ចំកន្លែង​សំរាក​និង​ងូត​ទឹក​ហើយ​បរិភោគ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ដើម្បី​ត្រៀម​កំលាំង​ឡើង​ភ្នំ​នា​ព្រឹក​ស្អែក។ លុះ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ២០២០ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​រាល់​ហើយ​ យើង​ក៏​បាន​រៀប​ចំឥវ៉ាន់​ដាក់​គោយន្ត​ដើម្បី​ធ្វើ​ដំណើរ​ពី​សហគមន៍​ឆ្ពោះ​ទៅ​កាន់​ជើង​ភ្នំឱរ៉ាល់។


 

 

 

 

 

ធ្វើ​ដំណើរ​ប្រហែល​ជាអស់​រយៈ​ពេល​ ១ម៉ោង​កន្លះ​ទើប​ដល់​ជើង​ភ្នំ ហើយ​យើង​រៀប​ចំបន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៀត​ដើម្បី​ទៅ​កាន់​កំពូល​ភ្នំ​តាម​ដំណាក់​ៗ​បន្តបន្ទាប់។ ខ្ញុំ​បាន​ដើរ​ឡើង​ពី​ជើង​ភ្នំ​ទៅ​ដល់​ដំណាក់​ទី២ (ដំណាក់​តាឥសី កម្ពស់​ ១២០០ម៉ែត្រ​) នា​ម៉ោង​៣.៣០នាទីរសៀល ហើយ​បាន​រៀប​ចំរក​កន្លែង​សម្រាប់​បោះតង់​សំរាក់​ ងូតទឹក​ និង​បរិភោគ​អាហារ​ពេល​យប់​។


 

 

 

 

 

លុះព្រឹក​ឡើង​ថ្ងៃ​ទី​ ១៧ ខែកក្កដា ឆ្នាំ ២០២០ ម៉ោង​ប្រហែល ៤ ព្រលឹមពួក​យើង​បាន​បន្ត​ដំណើរ​ទៅ​កំពូល​ខ្ពស់​បំផុត​នៃ​ភ្នំឱរ៉ាល់​ដែល​មាន​កម្ពស់​រហូត​ដល់ ១៨១៣ម៉ែត្រ​។ ប​ន្ទាប់​ពី​ទៅ​ដល់​កំពូល​​ខ្ពស់​បំផុត​នោះ​ហើយ​ ខ្ញុំ​ក៏​បាន​បន្ត​ទៅ​កន្លែង​ទីតាំង​យន្ត​ហោះ​ធ្លាក់កាល​ពី​ឆ្នាំ ១៩៧៤ ហើយ​បន្ត​មក​ដំណាក់​តាឥសី​វិញ​ដើម្បី​បរិភោគ​អាហារថ្ងៃ​ត្រង់និង​សំរាក់​យក​កំលាំង​​ធ្វើដំណើរ​ចុះ​ទៅ​ក្រោម​វិញម៉ោងជិត ២រសៀល។


 

 

 

 

 

ខ្ញុំ​​បាន​​ធ្វើ​​ដំណើរ​​មក​​ដល់​​ជើង​​ភ្នំ​​វិញ​​​ម៉ោង​​ប្រហែល​​ ៥ល្ងាច​ ហើយ​​មេឃ​​ក៏​​មាន​​ភ្លៀង​​ធ្លាក់​​យ៉ាង​​ខ្លាំង​​ ពួក​​យើង​​បាន​​រៀប​​ចំ​ឥវ៉ាន់​​ដាក់​​គោយន្ត​​ហើយ​​បន្ត​​ដំណើរ​ជិះ​​ទៅ​​សហគមន៍​​វិញ​​ដើម្បី​​ញ៉ាំ​​អាហារ​​ពេល​​យប់​ ហើយ​​ជិះគោយន្ត​បន្ត​ពីសហគមន៍​​ទៅ​​កន្លែង​​ចត​រថយន្ត​​ដើម្បីជិះ​​ចាក​ចេញ​​​ពី​​​ឱរ៉ាល់​​មក​កាន់​ក្រុង​​សៀមរាប​​វិញ​។ ខ្ញុំ​​បាន​​​ចំណាយ​​ពេល​​សំរាក់​​លើ​រថយន្ត​​ហើយ​​មក​​ដល់​​សៀមរាប​នា​​ម៉ោង​​ប្រហែល​ ៥ព្រឹក៕

សូមមើលផងដែរ៖

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.