ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅចិនចំនួនមនុស្សស្លាប់ ក្នុងករណីផ្ទុះឧស្ម័នកើនដល់ ៣៣ នាក់

ចិន: មនុស្សស្លាប់បានកើនដល់ ៣៣នាក់ហើយ ដោយសារការផ្ទុះឧស្ម័ន នៅទីក្រុងចុងគីង ភាគនិរតីរបស់ប្រទេសចិន បន្ទាប់ពីការរុករកនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ នេះបើតាមរយ:សារព័ត៌មានចិន ស៊ីន ហ៊ួ ចេញផ្សាយថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០១៦

ទីស្នាក់ការកណ្តាលជួយសង្គ្រោះក្នុងតំបន់ បានប្រាប់អ្នកកាសែតថា ក្រុមអ្នកជួយសង្គ្រោះជាង ៨០ នាក់ បានរកឃើញសាកសពជាច្រើន នៅក្នុងរណ្តៅធ្យូងថ្ម Jinshangou ក្នុងស្រុកយុងឆួន ប្រទេសចិន ប្រហែលម៉ោង ២ ទៀបភ្លឺ។

ការស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានដោយប៉ូលិសរដ្ឋ។ខណ:នេះមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន កំពុងកំណត់អត្តសញ្ញាណអ្នកស្លាប់ និងការដោះស្រាយបញ្ហានេះជាបន្ទាប់ពីទៀត៕

ចិន

មតិយោបល់