ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសប្រមូលរថយន្ត Honda ជាង៣១៣.០០០គ្រឿង មកវិញជាបន្ទាន់ ដោយសារមានហានិភ័យខ្ពស់នៃពោងសុវត្ថិភាព

អាមេរិក: អាជ្ញាធរចរាចរណ៍របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នឹងប្រមូលរថយន្ត Honda និង Acura ប្រហែល ៣១៣.០០០ គ្រឿងមកវិញជាបន្ទាន់ បន្ទាប់ពីទិន្នន័យពិសោធន៍ថ្មីរកឃើញថា មានហានិភ័យខ្ពស់ នៃពោងសុវត្ថិភាព របស់ក្រុមហ៊ុនផលិតរថយន្ត Takata ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) បានឲ្យដឹងថា ពោងសុវត្ថិភាពនៃក្រុមហ៊ុន Takata ក្នុងម៉ូដែលរថយន្តឆ្នាំ២០០១-២០០៣ បានបង្ហាញពីហានិភ័យខ្ពស់ ៥០ ភាគរយនៃការធ្លុះ ឬធ្លាយអំឡុងពេលការដាក់ពង្រាយពោងសុវត្ថិភាព។

“ជាមួយនឹងហានិភ័យខ្ពស់ ៥០ភាគរយដោយពោងខ្យល់សុវត្ថិភាពក្នុងរថយន្តទាំងនេះ អាចបង្កជាគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ដែលតម្រូវឲ្យជួសជុលជាបន្ទាន់ ” នេះបើតាមលេខាធិការដឹកជញ្ជូនអាមេរិកលោក Anthony Foxx បានបញ្ជាក់ឲ្យដឹង។

លោក Foxx បានឲ្យដឹងបន្ថែមទៀតថា «ម្ចាស់រថយន្ត មិនគួរនៅបើកបររថយន្ត ដោយគ្មានសុវត្ថិភាព បែបនេះទេ គួរតែយកពួកវាមកជួសជុលភ្លាមៗ ដោយឥតគិតថ្លៃ»។

គួរបញ្ជាក់ដែរថា អតិផរណាហានិភ័យក្នុងពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata បានបណ្តាលឲ្យមនុស្ស ១០ស្លាប់និងជាង ១០០ នាក់ទៀតរងរបួសនៅអាមេរិក៕

មតិយោបល់