ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អែន យ៉ាដាវ ឈួលចុងច្រមុះ នឹងបុរសម្នាក់ ជេប្រមាថនាង

ភ្នំពេញ: តារាសម្តែងនាង អែន យ៉ាដាវ ក្រោយបង្ហោះពាក្យលេងសើច ដែលកំពុងពេញនិយមលេងនៅលើហ្វេសប៊ុក ក៏ត្រូវបានបុរសម្នាក់ ឆាត(ផ្ញើសារតាមហ្វេសប៊ុក)មកជេចាស់ដៃទាំងមិនយល់ពីមូលហេតុនៃពាក្យលេងសើចនោះ។

នៅមុននេះបន្តិច អែន យ៉ាដាវ បានសរសេរនៅលើហ្វេសប៊ុកថា “មួយអាទិត្យមុន មានពួកម៉ាកចរិតថ្លៃថ្នូរម្នាក់ សុំខ្ចីលុយខ្ញុំ 1000$ ខ្ញុំថា អត់ទេ ព្រោះខ្ញុំត្រូវការប្រើប្រាស់បន្ទាន់គេក៏អង្វរលន់តួប្រាប់ថា ខ្លួនត្រូវការលុយជាបន្ទាន់ ហើយតែមួយអាទិត្យទេ គេឲ្យវិញហើយ ខ្ញុំឃើញអាណិតក៏ឲ្យរហូតដល់ថ្ងៃនេHថា ឲ្យខ្ញុំវិញ ឥឡូវ call ទៅអត់លើក ហើយរកអត់ឃើញទៀត។ បើមានមិត្តភ័ត្តណាឃើញជួយប្រាប់ផង សូមចុចមើលខាងក្រោម ដើម្បីឲ្យស្គាល់មុខក្នុង Facebook គេម្នាក់នោះ //www.fb.com/profile.php?”

អែន យ៉ាដាវ បានប្រាប់ Post News ថា «អត់មាននរណាជំពាក់លុយខ្ញុំទេ គ្រាន់តែគេលេងសើចនៅលើហ្វេសប៊ុក ហើយខ្ញុំកូពីពីគេមកលេងហ្នឹងណា ប៉ុន្តែខ្ញុំកំពុងខឹងនឹងពូម្នាក់ ដែលចេះលេងហ្វេសប៊ុកដែរ តែល្ងង់មែនទែនម៉ង បងឯងមើល! ធម្មតា Friend ហ្វេសប៊ុកជាមួយគ្នា បើលេងចុចមើល Profile ទៅនឹងឃើញអ្នកជំពាក់លុយ Profile រូបខ្លួនឯងអ៊ីចឹង»

តារាស្រីសិចស៊ីរូបនេះ បានបន្តថា «គាត់មិនយល់ពីរបៀបលេង ក៏ឆាតមករកខ្ញុំអីណា ប្រើពាក្យសុទ្ធតែអសុរស មិនសមជាបុរសសោះហើយ»

បុរសដែលជេប្រមាថទៅលើតារាសម្តែងខាងលើ មានឈ្មោះ វីរ:ភាព ហេង ដោយបានឆាតជេថា «មនុស្សស្រីអីថោកទាបណាស់ មីថោក មកយក Profile Facebook Account ខ្ញុំថា ខ្ញីលុយម៉ែវាស្អី មីថោកទាប $១០០០ អញខ្ចីហងពីកាល់ណា»

យ៉ាដាវ ថា «ខ្ញុំពិតជា ខឹងញ័រសាច់ហើយបង មនុស្សស្អីគ្មានការគិតសោះចឹង»

សម្រាប់ Link ខាងលើនេះ វាគ្រាន់តែជា Link មួយដែលអ្នកលេងហ្វេសប៊ុក កំពុងនាំគ្នាលេងសើចរវាងគ្នានឹងគ្នាតែប៉ុណ្ណោះ ដោយរាល់ពេលដែលអ្នកចុច នឹងឃើញម្ចាស់គណនីខ្លួនឯង៕

មតិយោបល់