ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេនី ក្វាន់ ទៅលម្ហែកាយ២ប្រទេស ដើម្បីបំបាត់ភាពស្មុគស្មាញ

ភ្នំពេញ: ក្នុងពេលដែលរឿងចម្រូងចម្រាស់ពាក់ព័ន្ធនឹងភាពសុិចសីុរបស់ ដេនី ក្វាន់ កំពុងរីករាលដាល ដល់កញ្ញាសាសា និង ម៉េង កែវពេជ្ជតានោះ តារាសុិចសុីនាងដេនី ក្វាន់ បែរជាដឹកដៃបងស្រី និងប្អូនប្រុសដើរកម្សាន្ដក្រៅប្រទេសយ៉ាងរំភើយ។

នាងបានឡើងយន្ដហោះនៅម៉ោង៧ព្រឹកថ្ងៃសុក្រ ទី២៧ ឧសភានេះ ដោយប្រកាសទៅ២ប្រទេសតែម្ដង ដើម្បីបំបាត់ភាពស្មុគស្មាញដែលបានកើតឡើង។

លោកគឹម សាន ប្អូនប្រុសរបស់តារារូបនេះ ថ្លែងប្រាប់ postnews ថា បីនាក់បងប្អូនរបស់លោកនឹងទៅប្រទេសថៃមុនគេដោយគ្រោងដើរកម្សាន្ដទីនោះមួយសប្ដាហ៍ ទើបបង្ហួសទៅកាន់ប្រទេសចិនមួយសប្ដាហ៍ទៀត ខណ:ដែលខ្ទង់ចំណាយត្រូវលោកបង្ហើបថា នឹងដល់រង្វង់មុឺនដុល្លារ ប៉ុន្តែមិនទាន់ប្រាកដ។

លោកថា ដេនី ក្វាន់ និងលោក ចង់ដើរលម្ហែកាយឲ្យបំបាត់ភាពស្មុគស្មាញ ទើបសម្រេចនាំគ្នាទៅដើរលេង២ប្រទេសតែម្ដងនៅព្រឹកថ្ងៃ២៧ ឧសភា នេះ ដោយទៅ២ប្រទេសបណ្ដាក់គ្នា គឺថៃ និងចិន។ យ៉ាងណាមិញលោកថាគម្រោងទាំងស្រុកក៏អាចវិលវិញមុនកំណត់ រឺលើសបន្ថែមទៀតផងដែរដោយអាស្រ័យលើភាពជាក់ស្ដែង៕

photo_2016-05-27_10-59-03

photo_2016-05-27_10-59-06

photo_2016-05-27_10-59-08

IMG_6534

IMG_6535

IMG_6536

IMG_6537

IMG_6538

IMG_6539

IMG_6540

IMG_6541

IMG_6542

មតិយោបល់