ព័ត៌មានជាតិ

អាសូរណាស់! ដល់ផ្លូវបត់ចូលផ្ទះត្រូវរថយន្តបុកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំង: នៅថ្ងៃទៅ ០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១និង០០ នាទី ចំណុចមុខផ្ទះឈ្មោះ មៀច ហុន ផ្លូវលេខ ១៥០B ក្រាលកៅស៊ូចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០>២១ ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បង្កឡើងរវាងរថយន្តម៉ាក Hilander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B.5193 និងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.0051 ។

យានយន្តទាំង០២ គ្រឿង បើកបរក្នុងដំណើរស្របទិសគ្នា ដោយម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.0051 បើកបរដោយឈ្មោះ ផ្លុង វិត ភេទប្រុស អាយុ ៤១ ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ហន ហួយ ភេទប្រុស អាយុ ៤០ ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បើកចេញពីទិសខាងជើងទៅទិសខាងត្បូង ពេលម៉ូតូបើកដល់ចំណុចខាងលើបានបត់ឆ្វេងដើម្បីចូលផ្ទះរបស់ខ្លួន ពេលនោះមានរថយន្ត១គ្រឿង ម៉ាកដូចខាងលើ បានឡើងវ៉ារថយន្តមួយគ្រឿងទៀតក៍ជ្រុលចង្កូតទៅបុកម៉ូតូនោះតែម្តង ។

បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងរួមដំណើរស្លាប់នៅកន្លែងកើតហេតុ ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បានបន្សល់ទុករថយន្ត ០១គ្រឿង និងម៉ូតូ ០១គ្រឿង ។

ចំពោះវត្ថុតាងទាំង ០២គ្រឿង បានយកមករក្សាទុកបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះជនបង្ករងចាំជំនាញសហការជាមួយប៉ុស្តិ៍ស្រាវជាវរកអ្នកបើកបររថយន្តយកមកអនុវត្តបន្តតាមច្បាប់ ៕

 

មតិយោបល់