Instagram ជាបណ្ដាញសង្គមរូបភាព ដែលត្រូវបានបណ្ដាញសង្គម Facebook ទិញយកកាលពីឆ្នាំ ២០១២ ក្នុងតម្លៃជាង ១ពាន់លានដុល្លារអាមេរិក ដោយមកដល់ពេលនេះ មានអ្នកប្រើប្រាស់ជាច្រើនលាននាក់។
យោងតាមគេហទំព័រ TechCrunch បានចុះផ្សាយកាលពីថ្មីៗនេះថា បណ្ដាញសង្គម Facebook នឹងបន្ថែមលក្ខណ:ពិសេសថ្មីដល់ Instagram ដោយអាចស្គាល់នូវឯកសារវីដេអូ។
ប្រភពខាងលើបានបញ្ជាក់ថា នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ បណ្ដាញសង្គម Facebook នឹងរៀបចំព្រឹត្តិការណ៍មួយ ហើយបើតាមការរំពឹងទុក ប្រហែលជានឹងបង្ហាញលក្ខណ:ពិសេសមួយនេះ។
TechCrunch បានឲ្យដឹងទៀតថា វីដេអូដែលអាចបង្ហោះនៅលើ Instagram បាននោះគឺមានរយ:ពេលត្រឹមតែ ៥ទៅ១០វិនាទីប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់