ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននករណីសមគំនិត ទទួលផលអំពើចោរកម្ម

ព្រះសីហនុ: នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី នៅចំណុចខាងក្រោយផ្ទះពស់ ស្ថិតក្នុងក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ករណីសមគំនិត ទទួលផលអំពើចោរកម្ម មួយកើតឡើង ហើយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ង្វៀង ធីទាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកហាងម៉ាស្សា មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២ឈ្មោះ ឡុង ហៃហូ ភេទប្រុស អាយុ២៥ឆ្នាំ ជន ជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅលាយការ៉ុត ផលិតឆ្នាំ២០១៣ ដែលមានលេខតួ: EM121CDEAC2051037 និងលេខម៉ាស៊ីន: 21CE050840 (របស់ជនរងគ្រោះ) ។
ម៉ូតូចំនួន៨គ្រឿង(ផលនៃអំពើចោរកម្ម) ។
គ្រឿងបន្លាស់ម៉ូតូមួយចំនួន
ទូរស័ព្ទដៃ ចំនួន ៨ គ្រឿង
កាតគ្រីម៉ូតូ ២សន្លឹក និងអត្តសញ្ញាប័ណ្ណជនជាតិឥណ្ឌូនេស៊ី១ សន្លឹក ។
សូមបញ្ជាក់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០ នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលពត៌មានរាយការណ៍ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ថា មានជនរងគ្រោះឈ្មោះ ហ៊ួន ធូ ភេទប្រុស ជនជាតិចិន អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បាន បាត់បង់ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅលាយការ៉ុត ផលិតឆ្នាំ២០១៣ ដែលមានលេខតួ: EM121CDEAC 2051037 លេខម៉ាស៊ីន 21CE050840 ។ បន្ទាប់ពីទទួលបានពត៌មានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងមញលដ្ឋាន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានវត្ថុតាងដូចខាងលើ ។
ករណីនេះ កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ៕

 

មតិយោបល់