ព័ត៌មានជាតិ

ឆក់បានវាគ្រាន់ ដល់ប៉ូលិសទាន់ចឹងឯង!!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។

ជនសង្ស័យឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់មុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវលំក្រុម១ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ ។ ជនរងគ្រោះឈ្មោះប្រុស ស្រីនិនភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡ៍អិដ្ដ ស្នាក់នៅក្នុងសិប្បកម្មឡ៍អិដ្ដ ក្រុមទី៣ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។

សម្ភារៈដកហូតរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពាក់ស្លាកភ្នំពេញ1Z3125 ពណ៌ខ្មៅ និងទូរស័ព្ទ១គ្រឿង ម៉ាកទ្រូ ពណ៌ក្រហម បានប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានចេញពីធ្វើការឡ៍អិដ្ដ ទៅហូបបាយ បន្ទាប់មកក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ ក៏បានស្រែកឲ្យគេជួយ សំណាងបានជួបកម្លាំងសមត្ថកិច្ច ដែលឈរគោលដៅចេញអន្តរាគមន៍ ក៏ឃាត់ជនសង្ស័យបានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕

មតិយោបល់