រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិផ្សារកណ្តាល2ឃាត់ខ្លួនពីបទធ្វើសកម្មភាពឆក់កាបូបតាមផ្លូវសារធារណៈតែមិនបានសំរេចត្រូវប្រជាពលរដ្ឋស្វាគមន៌យ៉ាងចាស់ដៃ ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង9នាទីយប់ថ្ងៃទី24ខែមីនា នៅចំនុចផ្លូវនរោត្តមកែងផ្លូវលេខ144ក្នុងសង្កាត់ផ្សារកណ្តាល2ខណ្ឌូនពេញ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើចេញពីហាងលក់ខោអាវមួយកន្លែងនភម្តុំវិមានឯករាជជិះម៉ូតូ2នាក់មិត្តប្រុសគផលបំណងទៅផ្ទៈ ខណៈដែលជន រងគ្រោះកំពុងធ្វើដំណើរ តាមដងផ្លូវ នរោត្តមក្នុងទិសដៅពីត្បូងទៅជើងស្ពាយកាបូបពណ៌ខ្មៅពីក្រោយលុះមកដល់កន្លែងកើតហេតុកែងផ្លូវ144ស្រាប់ តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាសរេវ៉ូពណ៌ខ្មៅពីក្រោយមកក្បែរខាងស្តាំហើយឆក់យកកាបូបពីជនរងគ្រោះខាងក្រោយភ្លាមៗនោះជនរងគ្រោះបានទាញនិងស្រែកចោរៗធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តាមដងផ្លូវនៅក្បែរនោះ ក៏ត្រូវបានប្រជាពលរដ្ឋ ចាប់វាយមួយដៃ មួយជើងម្នាក់រងរបួសសន្លប់ស្ដូងស្ដឹងសល់ដង្ហើមចង្រិត ។
ប្រភពបានអោយដឹងថាជនសង្ស័យឈ្មោះទេព ផុងឡេង ភេទប្រុសអាយុ33ឆ្នាំមុខរបរមិនពិតប្រាកដ ឯនារីរងគ្រោះមានឈ្មោះក្រុយ សុជាតាភេទស្រីអាយុ20ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើអន្តរាគម ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរនៅប៉ុស្តិផ្សារកណ្តាលដើម្បីធ្វើតាមនិតិវិធី៕