កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំងផ្សេងគ្នាករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យទាំងអស់៥នាក់គឺទីតាំងទី១៖នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង២០ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ដោយជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ជា ស៊ីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ , ២-ឈ្មោះ គង់ សែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ។

ទីតាំងទី២ ៖ នៅ វេលាម៉ោង២១ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ដ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ដោយជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ឡេះ អារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ , ២-ឈ្មោះ អ៊ុន ភក្តី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (ពិនិត្យទឹកនោម) ។
ទីតាំងទី៣៖នៅវេលាម៉ោង២២ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ដោយជនសង្ស័យមាន ឈ្មោះ ម៉ុម ទីណាល់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕